ពិធីចែកសញ្ញាប័ត្រដល់គរុនិស្សិតបច្ចេកទេសកម្រិតមូលដ្ឋាន កម្រិតឧត្ដមសិក្សារបស់វិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេសនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ វេលាម៉ោង ៨:៣០នាទីព្រឹក កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា សាស្ត្រាចារ្យ គរុនិស្សិត និងនិស្សិតជាច្រើនរូបទៀត។
ក្រោមការចង្អុលបង្ហាញពីថ្នាក់ដឹកនាំនៃអង្គភាព វិទ្យាស្ថាននេះបានបណ្ដុះបណ្ដាលគរុនិស្សិតជាច្រើនដើម្បីឆ្លើយតបទៅនឹងតម្រូវការការកើនឡើងសិស្ស និស្សិតនៅតាមតំបន់ ២៤ ខេត្ត ក្រុង រាជធានី។
សូមបញ្ជាក់ផងដែរនិស្សិតទាំងអស់ដែលបានសិក្សារួចហើយ ត្រូវបានអនុញ្ញាត្តឱ្យបង្រៀនទៅតាមអង្គភាពនានាដែលត្រូវបានចាត់តាំងដែលចំណុះក្នុងគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈសាធារណៈស្ថិតនៅក្រោមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលជាសរុបគ្រឹះស្ថានទាំងអស់នេះមានចំនួន ៣៧ស្ថាប័ន។