Please joint a long stay in Cambodia : Please visit KNTour website that related with travel in Cambodia..........

Sunday, March 27, 2011

ពីធីឧទ្ទិសកុសលដល់ប្រជាជនជប៉ុនដែលរងគ្រោះដោយសាររលកយក្សសូណាមី

ពីធី​ឧទ្ទិស​កុសល​រំលែក​ដល់​រាជ​រដ្ឋាភិបាល​ជប៉ុន​ក៏​ដូចជា​ប្រជា​ពលរដ្ឋ​ជប៉ុន​ដែល​ត្រូវ​បាន​គំរាម​កំហែង​​ដោយ​រលក​​យក្ស​សូណាមី​ដែល​ពិធី​នេះ​ត្រូវ​បាន​ប្រារព្ភ​ធ្វើ​ឡើង​កាល​ពីថ្ងៃ​ទី២​៧​ ខែ​មីនា​ ឆ្នាំ២០១១​វេលា​ម៉ោង ​៨ព្រឹក​នៅ​​មជ្ឈមណ្ឌល​សហ​ប្រតិបត្តិការ​កម្ពុជា​ ជប៉ុន​(​CJCC) ក្រោម​អធិបតីភាព​ ឯកឧត្ដម​ ហេង​ សួរ​ ​ប្រធាន​សមាគម​អតីត​និស្សិត​ជប៉ុន​ (JAC)​ និង​ជា​អគ្គ​នាយកដ្ឋាន​រដ្ឋបាល​ និង​ហិរញ្ញវត្ថុ​នៃ​ក្រសួង​ការងារ​ ​និង​​បណ្ដុះ​បណ្ដាល​​​វិជ្ជាជីវៈ ​មន្ត្រីរាជការ​ចំណុះ​ក្រសួង​ការងារ​ ព្រមទាំង​មន្ត្រី​ស្ថានទូត​ជប៉ុន​ប្រចាំ​ប្រទេស​កម្ពុជា​ ​និង​អតីត​និស្សិត​កម្ពុជា​ដែល​ធ្លាប់​សិក្សា​នៅ​ប្រទេស​ជប៉ុន។

ឯក​ឧត្ដម​ ហេង​ សួរ​មាន​ប្រសាសន៍ថា​ក្នុង​នាម​អតីត​និស្សិត​ដែលធ្លាប់​សិក្សា​នៅ​ប្រទេស​ជប៉ុន​សូម​ចូល​រួម​​សោក​ស្ដាយ​ និង​រំលែក​ទុក​ទៅ​ដល់​រាជ​រដ្ឋាភិបាល​ជប៉ុន​ដែល​ទទួល​នូវ​គ្រោះធម្មជាតិ​ដោយ​រលក​យក្ស​សូណាមី

សូម​បញ្ជាក់ថា​ចំណង​សាមគ្គីភាព​ដ៏ស្អិត​រមួត​រវាង​កម្ពុជា​ជាមួយ​ប្រទេស​ជប៉ុនមានតាំងជាយាយូណាស់​មក​ ហើយបាន​ផ្ដល់​អាហារូបករណ៍​សម្រាប់​​និស្សិត​កម្ពុជា​មាន​ជារៀង​រាល់ឆ្នាំ​ ហើយ​សមាគម​នេះ​ត្រូវ​បាន​​បង្កើត​ជា​ផ្លូវ​ការ​​នៅ​​ថ្ងៃទី​៣១​ ខែ​សីហា​ ឆ្នាំ​២០០២។​ ​រលក​យក្ស​សូណាមី​បាន​កើត​ឡើង​នៅ​ប្រទេស​ជប៉ុន ​ជិត​ទីក្រុង​Tokyo​ ដែល​​រលកយក្ស​​មាន​កម្រិត​រញ្ជួយ​ប្រមាណ​ ៨.៩​​ វ៉ិចទ័រ​ហើយ​​បាន​​បំផ្លាញ​ទីក្រុង​ស្ទើ​ទាំង​ស្រុង​ ជា​ពិសេស​​រោចក្រ​ថាមពល​ណុយ​ក្លេអែរ​មួយ​ចំនួន​ត្រូវ​​បាន​បំផ្លាញ​ផង​ដែរ។​

Normal 0 false false false EN-US X-NONE KHM



No comments: